រូបភាពដ៏រន្ធត់! ជនភៀសខ្លួន ២៥០គ្រួសារ នៅបន្ទាយមានជ័យ រងគ្រោះដោយការបាញ់ប្រហារព្រៃផ្សៃពីទាហានថៃ និងខ្វះខាតមុងការពារមូស

រូបភាពដ៏រន្ធត់! ជនភៀសខ្លួន ២៥០គ្រួសារ នៅបន្ទាយមានជ័យ រងគ្រោះដោយការបាញ់ប្រហារព្រៃផ្សៃពីទាហានថៃ និងខ្វះខាតមុងការពារមូស

ខេត្តបន្ទាយមានជ័យ៖ រូបភាពដ៏កម្សត់ និងមិនអាចបំភ្លេចបាន! ជនភៀសសឹកប្រមាណ ២៥០គ្រួសារ បានបង្ខំចិត្តភៀសខ្លួនមករស់នៅជំរំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានថៃ។ ក្រុមគ្រួសារទាំងនេះកំពុងប្រឈមនឹងការខ្វះខាតជាច្រើន ជាពិសេសមុងសម្រាប់ការពារកូនតូចៗ និងសមាជិកគ្រួសារពីសត្វមូសយប់។

នៅពេលរាត្រីឈានចូលមកដល់ ក្រោមពន្លឺអំពូលភ្លើងដ៏សែនសង្កត់ចិត្ត ដែលព្យួរពីលើតង់ពណ៌ខៀវ គ្រួសារនីមួយៗបានត្រៀមខ្លួនចូលសម្រាក។ ឪពុកម្តាយបានអោបក្រសោបកូនតូចៗ ដែលមិនបានចូលរៀនសូត្រ ដោយផ្តល់ភាពកក់ក្តៅ និងព្យាយាមបំភ្លេចនូវការភ័យខ្លាចពីគ្រាប់កាំភ្លើងរបស់ទាហានថៃ។

ជនភៀសខ្លួននៅបន្ទាយមានជ័យ

ព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងប្រដាប់អាវុធថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស៣នាក់។ ក្នុងឱកាសដ៏សោកសៅនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសពលោក ឌី ណៃ (ហៅ សល់) ដែលបានបាត់បង់អាយុជីវិតដោយសារអំពើឃោរឃៅនេះ។

ផលវិបាកនៃការបាញ់ប្រហារ

ជាមួយគ្នានេះ យើងក៏សូមផ្ញើសារជូនលោក សូរ ចំរ៉ុង លោក រិត ចាន់ធា និងលោក នី សុខម៉េង ដែលបានទទួលរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃនោះ សូមឱ្យឆាប់ជាសះស្បើយ និងមានកម្លាំងចិត្តឡើងវិញ។

ជនរងគ្រោះដោយការបាញ់ប្រហារ

អំពើហិង្សាដ៏ឃោរឃៅនេះ បានបង្ខំឱ្យជនរួមជាតិយើងជាច្រើនត្រូវចាកចោលលំនៅដ្ឋាន ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព។ រូបភាពទាំងនេះនឹងស្ថិតក្នុងការចងចាំរបស់ប្រជាជនកម្ពុជាជានិច្ច ជារូបភាពដែលបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលបណ្តាលមកពីអំពើអមនុស្សធម៌។

ដោយ ៖ សិលា

administrator

Related Articles